អាចារ្យសាសនាឥស្លាមនៃកងទ័ពជើងគោកស.រ.អា.ស្វះស្វែងបង្រួមភាពឃ្លាតពីគ្នាខាងវប្បធម៌
បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋលោក Donald Trump បានបង្កើតឱ្យមានរឿងចម្រូងចម្រាសមួយតាមបណ្តាញផ្សាយព័ត៌មាននៅពេលលោកមានជម្លោះជាមួយគ្រួសារទាហានឥស្លាមម្នាក់ដែលបានស្លាប់នៅពេលប្រយុទ្ធសម្រាប់ប្រទេសរបស់លោក។ ក៏ប៉ុន្តែ មានទាហានអាមេរិកាំងកាន់សាសនា ឥស្លាមរាប់ពាន់នាក់ទៀត បានបម្រើប្រទេសពួកគេដោយស្ងាត់ស្ងៀម និងមិនបញ្ចេញមុខមាត់។ អ្នកស្រី Carla Babb នៃ VOAបានជួបជាមួយទាហានម្នាក់ក្នុងបណ្តាពួកបុរសទាំងនោះ ហើយជូនសេចក្តីរាយការណ៍។ លោក ឈឹម សុមេធ ប្រែសម្រួល៕