ការប្រកួតប្រជែងខ្សែភាពយន្ត អំពីការប្រឆាំងនឹងការប្រើប្រាស់ថ្នាំញៀនរបស់សិស្សសាលា លើកទឹកចិត្តឲ្យក្មេងៗឈរលើជំហរដោយខ្លួនឯង
នៅពេលដែលសមាជិកក្រុមប្រឹក្សាសង្កាត់ Frederickលោក Billy Shreve ទស្សនាខ្សែភាពយន្ត ផលិតដោយក្រុមសិស្សសាលា ដែលត្រូវបានដាក់បញ្ចាំងនៅពិធីក្រកួតប្រជែងខ្សែភាពយន្តក្នុងរដ្ឋ Maryland កាលពីឆ្នាំមុន លោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងពីទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ក្រុមផលិតករវ័យក្មេងទាំងនេះ។ ព្រឹត្តការណ៍នេះបានជំរុញឲ្យលោកទទួលយកគំនិតច្នៃប្រឌិតប្រឆាំងនឹងការប្រើប្រាស់ថ្នាំញៀនតាមរយៈកម្មវិធីផលិតភាពយន្តដែលមានឈ្មោះថា Classmate4life។ ការប្រកួតប្រជែងនេះ បើកឲ្យសិស្សសាលាគ្រប់ថ្នាក់ចូលប្រកួតប្រជែង គឺចាប់ពីថ្នាក់បឋមសិក្សា អនុវិទ្យាល័យ ដល់មហាវិទ្យាល័យ។ អ្នកស្រី Faiza Elmasry រាយការណ៍អំពីការប្រកួតប្រជែងនេះ នៅពេលកម្មវិធីជ្រើសរើសបានអ្នកឈ្នះបីនាក់ដំបូង។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕