លោកអូបាម៉ា៖ ពិភពលោកមិនធ្លាប់មានអំពើហិង្សាតិច មានសុខភាពល្អ និងការអប់រំល្អជាងនេះនោះទេ
ការលើកឡើងរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលថា ពួកយើងមិនដែលរស់នៅក្នុងពិភពលោកដែលមានសន្តិភាព ភាពរុងរឿងនិងការភ្ជាប់ទំនាក់ទំនងជាមួយគ្នាល្អជាងសព្វថ្ងៃនេះនោះទេ។ ការក្រើនរំឭករបស់លោក ស្របពេលដែលមានព័ត៌មានអំពីអំពើភេរវកម្ម ការស្លាប់ ការបំផ្លិចបំផ្លាញនិងការរងគ្រោះរបស់មនុស្ស បានធ្វើឲ្យមានចំណាប់អារម្មណ៍ថា ពួកយើងរស់នៅក្នុងពិភពលោកដែលភាពសាហាវព្រៃផ្សៃនិងអំពើហិង្សាកើនឡើង។ លោក អូបាម៉ា បានក្រើនរំឭកទស្សនិកជនអន្តរជាតិនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃពុធ ទី២០ ខែកក្កដា ថា ការពិតគឺផ្ទុយពីនេះ។ អ្នកស្រី Zlatica Hoke ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕