បទសម្ភាសន៍ VOA៖ តួនាទីសំខាន់របស់យុវជនក្នុងការអភិវឌ្ឍសង្គម ពេលបច្ចុប្បន្ន និងអនាគត
ថ្ងៃទី១២ ខែសីហានេះ គឺជាទិវាយុវជនអន្តរជាតិ ដែលទិវានេះត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា ទិវានេះមានគោលបំណងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាដែលយុវជនបានប្រឈមមុខទាំងផ្នែកវប្បធម៌ និងផ្នែកច្បាប់។ ជាការពិតណាស់ សម្រាប់ការអភិវឌ្ឍសង្គមជាតិ យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករមួយយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងសមត្ថភាពការងារលើគ្រប់វិស័យ។ នាងចន ច័ន្ទបូតានៃ VOA បានសម្ភាសជាមួយនឹងលោកគី វាសនា ប្រធានក្រុមដឹកនាំយុវជនអាស៊ាននៅកម្ពុជា (AYLA) អំពីតួនាទីសំខាន់របស់យុវជនក្នុងការអភិវឌ្ឍសង្គមនាពេលបច្ចុប្បន្ន និងអនាគត។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៖