ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អង្គការ​សង្គម​ស៊ីវិល អះ​អាង​ថា ការ​ផ្ដោត​ទៅ​លើ​វិស័យ​ឯកជន​ខ្លាំង​ពេក ធ្វើ​ឲ្យ​មាន​ហានិភ័យ​សង្គម​និង​បរិស្ថាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ងារ​ខាង​ផ្នែក​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា លើក​ឡើង​ថា ប្រាក់​ជំនួយ​បរទេស​ជា​ពិសេស​ប្រាក់​កម្ចី​ ដែល​ផ្តល់​ដល់​ប្រទេស​កម្ពុជា ត្រូវ​តែ​ថ្លឹងថ្លែង​ពី​ផល​ប៉ះពាល់​សង្គម​និង​បរិស្ថាន។ លោក សឿង សារឿន នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា បាន​ថ្លែង​បែប​នេះ​នៅក្នុង​កម្មវិធី​ «Hello VOA» នៅ​ថ្ងៃ​ច័ន្ទ ទី​៨​ ខែ​សីហា​នេះ​ថា៖ «ជាទូទៅ កាលណា​ប្រទេស​មួយ​យក​ចិត្ត​ទុកដាក់​តែ​ទៅលើ​វិស័យ​ឯកជន​នោះ ជា​ស្វ័យប្រវត្តិ​គឺ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​វិស័យ​សង្គម​និង​បរិស្ថាន ហើយ​ជា​ទូទៅ​ ប្រជាពលរដ្ឋ​ក្រីក្រ គឺ​ជា​អ្នក​ទទួល​ផល​ប៉ះពាល់​អវិជ្ជមាន​ឬ​ក៏​រង​គ្រោះ​ខ្លាំង​ជាង​គេ »។ សូម​ស្តាប់​កម្មវិធី «Hello VOA» ទាំងស្រុង​ដូចខាង​ក្រោម​នេះ៖ (សាយ មុន្នី វ៉ាស៊ីនតោន)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG