កំណែទម្រង់វិស័យអប់រំក្នុងប្រទេសមីយ៉ាន់ម៉ាប្រឈមនឹងបញ្ហាជម្លោះអត្តសញ្ញាណវប្បធម៌
កុមាររាប់ពាន់នាក់ នៅតែពុំទាន់មានទីលំនៅ និងសាលារៀនត្រឹមត្រូវ នៅតាមតំបន់ជនជាតិភាគតិចមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែជម្លោះរ៉ាំរ៉ៃរវាងកម្លាំងរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធរបស់ជនជាតិភាគតិច ដែលមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្នាក់ជាតិ ស្តីពីបទឈប់បាញ់គ្នា។ ការរំខាននានាដែលកើតឡើងដោយសារតែសង្គ្រាម គឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមនានាដែលរដ្ឋាភិបាលថ្មីនៃប្រទេសមីយ៉ាន់ម៉ាកំពុងជួបប្រទះ ស្របពេលដែលរដ្ឋាភិបាលនេះព្យាយាមធ្វើកំណែទម្រង់ និងកសាងវិស័យអប់រំឡើងវិញ។ លោក Steve Sandford នៃ VOA រាយការណ៍អំពីរឿងនេះ ហើយនាង ហឿន សុភ័ក្ត្រ ជូនសេចក្តីប្រែសម្រួល៕