ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ កម្ពុជា​មិនគួរ​ផុងខ្លួន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រៅ​ពី​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ ​ ប្រទេស​កម្ពុជា​បាន​ជាប់​ក្នុង​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង។​ មាន​ការ​ចោទ​ប្រកាន់​ថា ​ប្រទេស​កម្ពុជា​ជួយ​ប្រទេស​ចិន​នៅ​ក្នុង​បញ្ហា​នេះ​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បង្ហាញ​គោល​ជំហរ​មិន​គាំ​ទ្រ​សាល​ដី​កា​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ ដែល​កាត់​សេច​ក្តី​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះ​ក្តី​លើ​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​ជម្លោះ​ដែន​​សមុទ្រ​អន្តរជាតិ​ដ៏​ធំ​ និង​ចម្រូង​ចម្រាស។ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​ប្រកាន់​​​ជំហរ​នេះ​​ជា​ថ្នូរ​​នឹង​​ជំនួយ​​ជា​បន្ត​បន្ទាប់​​ពី​ប្រទេស​ចិន ​សម្រាប់​​វិស័យ​មួយ​ចំនួន​ ​ដូច​ជា​វិស័យ​សេដ្ឋកិច្ច ​និង​យោធា។ លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ បាន​និយាយ​ថា ​ប្រទេស​កម្ពុជា​បាន​ប្រយោជន៍​ពី​ប្រទេស​ចិន​នៅ​ក្នុង​រយៈពេល​ខ្លី ​ហើយ​បាត់បង់​ប្រយោជន៍​ពី​អាស៊ាន​នៅ​ក្នុង​រយៈពេល​យូរ។​​ នាង​ ផន​ បុប្ផា ​នៃ​ VOA ​បាន​សន្ទនា​ជា​មួយ​លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​អំពី​បញ្ហា​នេះ។ ​បទ​សម្ភាសន៍​នេះ​មាន​សេចក្តី​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG