ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ បច្ចេកទេស​កសិកម្ម​សន្សំ​សំចៃ​ទឹក ​រក្សា​​គុណភាព​ដី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ធ្វើ​កសិកម្ម​តាម​លក្ខណៈ​​គ្រួសារ។​ តាម​រយៈ​ជំនួយ​ឧបត្ថម្ភ​ពី​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​សហការ​ជាមួយ​នឹង​សាកល​វិទ្យាល័យ​បច្ចេកទេស​កសិកម្មរដ្ឋ​​ North Carolina ​និង​សាកល​វិទ្យាល័យ​ Penn State ​​កំពុង​ផ្តល់​បច្ចេកទេស​ថ្មី ​និង​ឧបករណ៍​ធ្វើ​កសិកម្ម​តាម​រយៈ​គម្រោង​ពីរ​សម្រាប់​​គ្រួសារ​ប្រជាជន​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​ ​និង​ខេត្ត​បាត់ដំបង ​ដើម្បី​ជួយ​ឲ្យ​កសិកម្ម​របស់​ពួក​គេ​ទទួល​បាន​ទិន្នផល​ខ្ពស់។ នាង ​ផន បុប្ផា​ នៃ ​VOA ​បាន​សន្ទនា​ជា​មួយ​លោក​ ហុក លីដា​​ ដែល​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ និង​ជា​អ្នក​សម្រប​សម្រួល​កម្ម​វិធី​នៃ​គម្រោង​នេះ។​ លោក ​ហុក លីដា​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ផ្នែក​ក្សេត្រ​សាស្ត្រ ​ហើយ​បន្ទាប់​មក​លោក​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ថៃ​ទទួល​បាន​​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់​ផ្នែក​ផលិតកម្ម​ដំណាំ។​ ចុង​ក្រោយ​បង្អស់ ​លោក​បាន​ទៅ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ​កសិកម្ម​ និង​បច្ចេក​វិទ្យា​រដ្ឋ​ North Carolina​ សហរដ្ឋ​អាមេរិក។​​ សូម​លោក​អ្នក​ស្ដាប់​​កិច្ច​សម្ភាសន៍​នេះ​ដូច​ត​ទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG