បទសម្ភាសន៍ VOA៖ សកម្មជនសង្ឃឯករាជ្យប្តេជ្ញាបន្តបេសកកម្មពីលោកបណ្ឌិត កែម ឡី
ខណៈដែលសពលោកបណ្ឌិត កែម ឡី ត្រូវបានគ្រោងនឹងបញ្ចុះនៅភូមិកំណើតរបស់លោក នៅថ្ងៃច័ន្ទ ទី២៥ ខែកក្កដានេះ សកម្មជនសង្ឃដែលជាប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម គឺព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលធ្លាប់ធ្វើការងារយ៉ាងជិតស្និតជាមួយលោកបណ្ឌិត កែម ឡី បានប្ដេជ្ញាថា ព្រះអង្គនឹងបន្តវីរភាពនិងបេសកកម្មពីលោកបណ្ឌិត កែម ឡី តទៅទៀត ទោះបីជាព្រះអង្គត្រូវរងការគំរាមសម្លាប់ដូចលោកបណ្ឌិត កែម ឡី ក៏ដោយ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលកំពុងគង់នៅកន្លែងពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ក្នុងខេត្តតាកែវដូចតទៅ។