បទសម្ភាសន៍ VOA៖ តើលោក កែម ឡី បន្សល់អ្វីខ្លះដល់កម្ពុជា?
លោក កែម ឡី គឺជាអ្នកអត្ថាធិប្បាយនយោបាយដ៏ល្បីឈ្មោះម្នាក់ដែលត្រូវបានគេធ្វើឃាតកាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា កន្លងទៅថ្មីៗនេះ។ លោក កែម ឡី ក៏ជាអតីតក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផងដែរ។ កញ្ញា ហឿន សុភ័ក្ត្រនៃ VOA បានសម្ភាសន៍តាមទូរស័ព្ទ ជាមួយលោកស្រី ចក់ សុភាពនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពីកេរតំណែលរបស់លោក កែម ឡី ដែលបន្សល់ឲ្យប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា។ លោកស្រីបានលើកឡើងថា ថ្វីបើព្រឹត្តិការណ៍ឃាតកម្មនេះបង្កឲ្យមានការតក់ស្លុត និងភាពខ្លាចរអាដល់សាធារណជនក៏ដោយ ការណ៍នេះក៏អាចជាចលករមួយជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនឲ្យកាន់តែចូលរួមកិច្ចការងារសង្គមកាន់តែច្រើនថែមទៀត។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះ ដូចតទៅ៕