បទសម្ភាសន៍ VOA៖ តម្លាភាពហិរញ្ញវត្ថុត្រូវមានទាំងក្នុងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល
កំណត់និពន្ធ៖ ការចាយវាយថវិកាឲ្យមានតម្លាភាពទាំងក្នុងរដ្ឋាភិបាល និងក្នុងអង្គការក្រៅរដ្ឋាភិបាលគឺជាស្នូលសំខាន់មួយនៃអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ។ ខណៈពេលដែលរដ្ឋាភិបាលរងការរិះគន់ថាប្រើប្រាស់ថវិការដ្ឋដោយគ្មានតម្លាភាពនោះ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ខ្វះយន្តការជាក់លាក់ក្នុងការឃ្លាំមើលការចំណាយរបស់អង្គការខ្លួនផងដែរ។ នាង ហ៊ាន សុជាតា នៃ VOA បានជួបសម្ភាសជាមួយលោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាអំពីយន្តការឃ្លាំមើល និងតម្លាភាពក្នុងការប្រើប្រាស់កញ្ចប់ថវិកា៕