ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ប្រវត្តិវិទូ​ចំណាស់​ម្នាក់​ថា ទន្លេ​មេគង្គ​ផ្លាស់ប្តូរ​យ៉ាង​គំហុក ដូច​ក្តី​ព្រួយបារម្ភ​របស់​លោក​ពី​មុន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Milton Osborne គឺជា​ប្រវត្តិវិទូ​ដ៏​ចំណាស់​ម្នាក់​អំពី​ទន្លេ​មេគង្គ។ លោក​បាន​ចំណាយ​ពេល​ជាង​៤០ឆ្នាំ ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​មេគង្គ​ដើម្បី​ស្រាវជ្រាវ និង​និពន្ធ​សៀវភៅ​មួយ​ក្បាល​ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​កាលពី​ឆ្នាំ២០០០ ដែល​មាន​ចំណង​ជើង​ថា «‍ទន្លេ​មេគង្គ៖ អតីតកាល​ដ៏​ច្របូកច្របល់ និង​អនាគត​ដ៏​មិន​ប្រាកដ​ប្រជា»។ លោក​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​ជា​ច្រើន​ទាក់ទង​នឹង​ប្រវត្តិ​របស់​ទន្លេ​មេគង្គ ការ​គ្រប់គ្រង​ទន្លេ និង​ស្ថានភាព និង​កត្តា​ប្រឈម​ខាង​សេដ្ឋកិច្ច និង​នយោបាយ​របស់​បណ្តា​ប្រទេស ដែល​ទន្លេ​មេគង្គ​ហូរ​កាត់។ សព្វថ្ងៃ​នេះ លោក Milton Osborne មាន​អាយុ​៨០ឆ្នាំ។ លោក​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​នាង ទែន សុខស្រីនិត នៃ VOA ពី​ទីក្រុង New South Wales ប្រទេស​អូស្ត្រាលី ដើម្បី​ពិភាក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​មក​លើ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​ទន្លេ​នេះ។ សូម​លោក​អ្នក​នាង​ស្តាប់​​បទ​សម្ភាសន៍​​នេះ​ដូច​តទៅ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG