បទសម្ភាសន៍ VOA៖ រូបថតដោយកាំរស្មីឡេស៊ែរបង្ហាញភស្តុតាងអំពីទីក្រុងបុរាណសម័យអង្គរ
- នៅ វណ្ណារិន
ទីក្រុងបុរាណដែលមានឈ្មោះថា មហិន្ទ្របព៌តឬ Mahendraparvata រួមទាំងរចនាសម្ព័ន្ធផ្លូវថ្នល់និងប្រព័ន្ធធារាសាស្ត្រ ត្រូវបានរកឃើញស្ថិតនៅក្រោមស្លឹកឈើយ៉ាងក្រាស់លើភ្នំគូលែន ខេត្ដសៀមរាប តាមរយៈបច្ចេកវិទ្យាថ្មីដោយការថតកាំរស្មីឡេស៊ែរពីលើអាកាសទ្រង់ទ្រាយធំមួយ។ ការថតកាំរស្មីឡេស៊ែរពីលើអាកាសទ្រង់ទ្រាយធំនេះ គឺធ្វើឡើងដោយ Cambodian Archaeological Lidar Initiative ចាប់តំាងពីឆ្នាំ២០១២មកម្ល៉េះ ដោយមានកិច្ចសហការជាមួយសាលាបារាំងចុងបូព៌ា អាជ្ញាធរអប្សរា និងក្រសួងវប្បធម៌កម្ពុជា។ លោក នៅ វណ្ណារិន នៃ VOAបានធ្វើការធ្វើបទសម្ភាសន៍ជាមួយលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាអំពីរបកគំហើញថ្មីនេះ៕