បទសម្ភាសន៍ VOA៖ រឿងនិទានបែបប្រឌិតខ្មែរបុរាណមួយជាស្នាដៃរបស់ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់
សៀវភៅរឿងនិទានបែបប្រឌិតដែលចំណងជើងថា «កូនស្រីរបស់លោកចៅហ្វាយស្រុក៖ អ្នកស៊ីឈ្នួលសរសេរសៀវភៅឲ្យ Brahmandhan» ត្រូវបានរៀបរៀងឡើងដោយអ្នកនាង មាស សម្បតិ្ត ដែលជាពលរដ្ឋអាមេរិកាំងដើមសញ្ជាតិខ្មែរ។ សៀវភៅនេះនិយាយពីការស៊ើបអង្កេត អាថ៌កំបាំង ការរំលោភសម្លាប់ និងស្នេហាវ័យក្មេង ដែលកើតឡើងនៅខេត្តសៀមរាប កាលពីឆ្នាំ១៩២០ ក្នុងសម័យអាណានិគមនិយមបារាំង។ អ្នកនាង មាស សម្បត្តិ បាននិពន្ធសៀវភៅបីក្បាលហើយមកទល់សព្វថ្ងៃនេះ ហើយបច្ចុប្បន្ននេះ អ្នកនាងកំពុងនិពន្ធសៀវភៅមួយក្បាលទៀត ដែលមានលក្ខណៈវិទ្យាសាស្ត្រ។ អ្នកនាង និងក្រុមគ្រួសាររបស់អ្នកនាងបានភៀសខ្លួនទៅជំរុំជនភៀសខ្លួនព្រំដែនខ្មែរថៃ ហើយត្រូវបានទទួលយកមករស់នៅទីក្រុង Chicago សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨១។ អ្នកនាង មាស សម្បត្តិ បានផ្តល់បទសម្ភាសន៍ដល់នាង ទែន សុខស្រីនិត នៃ VOA អំពីសៀវភៅដែលអ្នកនាងទើបតែនិពន្ធរួច និងសៀវភៅមួយទៀតដែលអ្នកនាងកំពុងតែនិពន្ធ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។