បទសម្ភាសន៍ VOA៖ តើការរៀនអង់គ្លេសអាចធ្វើឲ្យបាត់អត្តសញ្ញាណខ្មែរដែរឬទេ?
កំណត់និពន្ធ៖ ប្រជាជនកម្ពុជា ពិសេសសិស្សនិស្សិតជាច្រើន ត្រូវការភាសាអង់គ្លេសនិងភាសាដទៃៗទៀតដើម្បីពង្រឹងចំណេះដឹង និងការគិតរបស់ពួកគេឲ្យបានទូលំទូលាយ។ ការប្រើភាសាពីរ ឬលើលពីពីរនេះ អាចជួយឲ្យពួកគេរកការងារធ្វើបានដោយងាយស្រួល និងទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។ ស្របពេលជាមួយគ្នានេះដែរ ការប្រើប្រាស់ភាសាពីរ ឬច្រើន អាចនាំឲ្យមានការបាត់បង់អត្តសញ្ញាណបុគ្គល ក៏ដូចជាអត្តសញ្ញាណជាតិ។ នេះបើយោងតាមលោក សុខ សូត្រ ព្រឹទ្ធបុរសស្តីទីនិងជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យអប់រំរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាង ផន បុប្ផា នៃ VOA បានសន្ទនាជាមួយលោក សុខ សូត្រ អំពីនិក្ខេបបទស្តីពីការនិយាយពីរភាសា និងឥទ្ធិពលនៃការប្រើប្រាស់ភាសាបរទេសមកលើអត្តសញ្ញាណបុគ្គល និងអត្តសញ្ញាណជាតិ ដែលលោកបានសរសេរនៅពេលលោកសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria University ក្រុងមែលប៊ឺន (Melbourne) ប្រទេសអូស្ត្រាលី។ សូមចុចស្តាប់កិច្ចសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕