កីឡាករជាតិអ៊ុយក្រែនតែម្នាក់គត់នៅសមាគមបាល់បោះជាតិសហរដ្ឋអាមេរិក កំពុងសម្របខ្លួនទៅនឹងទីក្រុងថ្មី
អស់រយៈពេលជិត៤ឆ្នាំកន្លះ លោក Alex Len កីឡាករបាល់បោះជាតិអ៊ុយក្រែន បានសាងអាជីពរបស់លោកនៅក្នុងសហរដ្ឋអាមេរិក។ ប្រទេសរបស់លោកឥឡូវនេះ មានភាពខុសស្រឡះ ពីពេលដែលលោកបានចាកចេញ។ គ្មាននរណាម្នាក់ អាចទស្សន៍ទាយបាននៅពេលនោះថា អ៊ុយក្រែន ត្រូវបានហែកហួរដោយការកាន់កាប់តំបន់ Crimea ហើយនឹងសង្គ្រាមនៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែនទេ។ ឥឡូវនេះ កីឡាករនៅសមាគម NBA រូបនេះ បានក្លាយជាក្តីសង្ឃឹមកាន់តែខ្លាំងឡើងសម្រាប់ក្រុមកីឡា Phoenix Suns។ នៅក្នុងរដ្ឋ Arizona ដែលជារដ្ឋមានសីតុណ្ហភាពក្តៅ លោកកំពុងហ្វឹកហាត់ដើម្បីឲ្យក្លាយជាកីឡាករដែលកាន់តែពូកែ។ Tetiana Kharchenko រាយការណ៍ឲ្យ VOA ពីទីក្រុង Phoenix។ ហើយលោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕