អ្នកនេសាទប្រឈមបញ្ហានៃការតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន
កាលពីពេលថ្មីៗនេះ ប្រទេសប៉ាគីស្ថាន បានដោះលែងហើយនឹងបញ្ជូនមនុស្សជិត៩០នាក់ដែលភាគច្រើនជាអ្នកនេសាទទៅប្រទេសរបស់ពួកគេវិញ។ ក៏ប៉ុន្តែ អ្នកនេសាទជនជាតិឥណ្ឌានិងប៉ាគីស្ថានរាប់រយនាក់ទៀត នៅជាប់ក្នុងមន្ទីឃុំឃាំងនៅក្នុងប្រទេសទាំង២ពីបទចោទប្រកាន់ថា ឆ្លងកាត់ព្រំដែនខុសច្បាប់។ លោកស្រី Ayesha Tanzeem អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍ថា ពួកបុរសដែលបានធ្វើដំណើរក្នុងមហាសមុទ្រឥណ្ឌាដើម្បីចាប់ត្រីជារឿយៗ បែរជាត្រូវគេចាប់ទៅវិញ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕