និស្សិតខ្មែរនៅប្រ៊ុចសែលមិនភិតភ័យព្រោះស៊ាំនឹងការវាយប្រហារភេរវកម្មនៅអឺរ៉ុប
កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងប្រទេសប៊ែលហ្ស៊ិក មានការផ្ទុះគ្រាប់បែកពីរកន្លែង នៅឯអាកាសយានដ្ឋានZaventem និងនៅឯស្ថានីយរថភ្លើង Maelbeek ដែលស្ថិតនៅក្បែរអគារអង្គការសហប្រជាជាតិ គឺបួនថ្ងៃបន្ទាប់ពីប៉ូលិសប៊ែលហ្ស៊ិកបានចាប់ខ្លួនជនសង្ស័យ Salah Abdeslam ជុំវិញការដាក់គ្រាប់បែកនៅក្នុងទីក្រុងប៉ារីស។ នាង ស្រេង លក្ខិណា បានសម្ភាសប៍លោក កាំង សុភាព និស្សិតថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ នៅឯសាកលវិទ្យាល័យVrije នៅក្នុងទីក្រុងប៊្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក អំពីស្ថានភាពសន្តិសុខនៅក្រោយមានការផ្ទុះគ្រាប់បែកពីរកន្លែងនៅទីនោះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖