ច្បាប់អាហារដែលសេសសល់ពីផ្សារទំនើបបង្កបញ្ហាប្រឈមថ្មីសម្រាប់អង្គការសប្បុរសបារាំង
ច្បាប់ថ្មីដែលត្រូវបានអនុម័តកាលពីខែកុម្ភៈបានធ្វើឲ្យប្រទេសបារាំងក្លាយជាប្រទេសដំបូងគេដែលដាក់កំហិតទៅលើការខ្ជះខ្ជាយអាហារដែលសេសសល់ពីផ្សារទំនើប ដោយបង្ខំឲ្យហាងធំៗផ្តល់អាហារដែលនៅអាចបរិភោគបានដល់អង្គការសប្បុរស។ ការតាក់តែងច្បាប់នេះ អាចកាត់បន្ថយអាហារដែលនៅសល់ប្រមាណ៧លានតោននៅក្នុងប្រទេសបារាំងជារៀងរាល់ឆ្នាំ ដែលភាគច្រើនពីសំណាក់អ្នកបរិភោគ។ ក៏ប៉ុន្តែ អ្នកស្រី Lisa Bryant រាយការណ៍ឲ្យ VOA ពីទីក្រុងប៉ារីសមកថា នេះគ្រាន់តែជាជំហានទី១ ប៉ុណ្ណោះ។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕