ជំនួញថ្មីៗត្រូវបានបង្កើតក្រោយពីមានវិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប
ជំនួញថ្មីៗដែលមានចាប់ពីការជួញដូរមនុស្ស រហូតដល់សេវាកម្មរថយន្តក្រុង និងការលក់អាវពោងសុវត្ថិភាព ត្រូវបានបង្កើតឡើងគ្រប់កន្លែងទាំងអស់នៅតាមផ្លូវដែលជនអន្តោប្រវេសន៍ធ្វើដំណើរឆ្លងកាត់ ចាប់ពីមជ្ឈឹមបូព៌ានិងអាហ្វ្រិករហូតដល់អឺរ៉ុប។ នៅក្បែរកំពង់ផែមួយក្នុងប្រទេសក្រិក ភោជនីយដ្ឋានស៊ីរីថ្មីមួយត្រូវបានបើកដើម្បីបម្រើដល់ជនអន្តោប្រវេសន៍ណាដែលចង់បរិភោគអាហាររសជាតិដើម បន្ទាប់ពីពួកគេចាកចេញពីប្រទេសកំណើតរបស់ខ្លួន។ លោក Hamada Elrasam នៃ VOA រាយការណ៍អំពីរឿងនេះពីកោះ Lesbos ក្នុងប្រទេសក្រិក។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕