ខ្សែភាពយន្តឯកសារ «The Look of Silence» ផ្តល់អំណាចដល់ជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍នៅឥណ្ឌូនេស៊ី
នៅក្នុងខ្សែភាពយន្តឯកសារដ៏ល្បីមានចំណងជើងថា «The Look of Silence» លោក Joshua Oppenheimer បានស្រាវជ្រាវពីផលប៉ះពាល់ក្រោយអំពើប្រល័យពូជសាសន៍នៅឆ្នាំ១៩៦៥នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ អ្នកផលិតខ្សែភាពយន្តដែលត្រូវបានជ្រើសតាំងដើម្បីទទួលរង្វាន់ Oscarតែមិនបានឈ្នះនេះ បានបង្ហាញពីស្ថានភាពមនុស្សក្នុងបរិយាកាសភ័យខ្លាចនិងភាពស្ងប់ស្ងាត់ដែលកើតឡើងដោយសារតែពួកឃាតករមិនបានប្រឈមនឹងយុត្តិធម៌ទេអស់រយៈពេលកន្លះសតវត្សរ៍មកនេះ។ ម៉ាស៊ីនថតវីដេអូ បានតាមថតលោក Adi ដែលជាគ្រូពេទ្យភ្នែក នៅពេលដែលលោកប្រឈមនឹងពួកបុរសដែលបានធ្វើឃាតលោក Ramli ដែលជាបងប្រុសរបស់លោក២ឆ្នាំមុនលោកចាប់កំណើត។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA អ្នកស្រី Penelope Poupou រាយការណ៍អំពីរឿងនេះ។ ហើយ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល។