ខ្សែភាពយន្តរឿង «Road to Istanbul» ផ្តោតលើដំណើររបស់ស្រ្តីជាម្តាយម្នាក់ ព្យាយាមជួយសង្គ្រោះកូនពីការចូលរួមជាមួយពួករដ្ឋឥស្លាម
ភាពយន្តមានចំណងជើងថា «Road to Istanbul» របស់លោក Rachid Bouchareb បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយត្រូវបានដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តក្រុងប៊ែរឡាំង ដែលល្បីឈ្មោះដោយសារការបញ្ចាំងខ្សែភាពយន្តនយោបាយ និងភាពយន្តអត្ថាធិប្បាយខាងសង្គម។ ភាពយន្ត «Road to Istanbul» នេះ ស្តីអំពីដំណើររបស់ស្ត្រីជាម្តាយម្នាក់ ដែលខិតខំព្យាយាមជួយសង្គ្រោះកូនស្រីរបស់អ្នកស្រី ដែលបានទៅប្រទេសស៊ីរីដើម្បីចូលរួមជាមួយពួករដ្ឋឥស្លាម។ អ្នកស្រី Faiza Elmasry នៃVOA រាយការណ៍អំពីរឿងនេះ ហើយលោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕