ក្រុមប្រឹក្សាក្រុង ដែលភាគច្រើនជាមូស្លីមអាមេរិកាំងចាប់ផ្តើមធ្វើការងារ
អស់រយៈពេលជាងមួយសតវត្សរ៍ក្រុង Hamtramck នៅជាយក្រុង Detroit រដ្ឋ Michigan ជាស្រុករបស់អតីតជនអន្តោប្រវេសន៍ប៉ូឡូញដែលកាន់សាសនាកាតូលិកនិងកូនចៅរបស់ពួកគេ។ ទីប្រជុំជន Hamtramck នេះបានរីកចម្រើនខ្លាំងនៅពេលឧស្សាហកម្មរថយន្តបានរីកចម្រើន ប៉ុន្តែជោគវាសនា ក៏ដូចជាសមាសភាពជាតិសាសន៍របស់កូនក្រុងនេះបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅប៉ុន្មានទសវត្សចុងក្រោយនេះ។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីក្រុង Hamtramck មកថា ក្រុងនេះត្រូវបានសារព័ត៌មានអន្តរជាតិចុះផ្សាយពាសពេញ នៅពេលពលរដ្ឋនៅទីនេះ បានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងភាគច្រើនជាជនជាតិអាមេរិកាំងកាន់សាសនាឥស្លាម។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕