សម្តេចប៉ាប ថ្កោលទោសឧក្រិដ្ឋកម្ម និងភាពមិនស្មើគ្នានៅប្រទេសម៉ិកស៊ិក
សម្តេចប៉ាប Francis បានថ្កោលទោសឧក្រិដ្ឋកម្មនិងភាពមិនស្មើគ្នាក្នុងប្រទេសម៉ិកស៊ិកនៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ព្រះអង្គ និងការសន្ទនាជាមួយពួកមេដឹកនាំនយោបាយ។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ មេដឹកនាំព្រះវិហារគ្រិស្តសាសនា បានធ្វើពិធីសូត្រធម៌នៅជាយទីក្រុង Ecatepec ដែលរួមរិតដោយឧក្រិដ្ឋកម្ម និងអំពើហិង្សាប្រឆាំងនឹងស្រ្តី។ ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនៈកិច្ចរយៈពេល៥ថ្ងៃ ព្រះអង្គ ក៏បានទៅបំពេញទស្សនៈកិច្ចនៅរដ្ឋ Ciapas ហើយនឹងទីកន្លែងផ្សេងៗទៀតដែលប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរថ្នាំញៀន Cartels ផងដែរ។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍អំពីរឿងនេះ។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕