ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រា​ដែល​អាល្លឺម៉ង់​ជួប​បញ្ហា​ក្នុង​ការបញ្ចូល​ជនភៀសខ្លួន ក្រុង​ដែល​ទទួល​ជនភៀស​ខ្លួន​គំរូ​មួយ​អះអាង​ថា​ទទួល​បាន​ជោគជ័យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេស​អាល្លឺម៉ង់​កំពុង​តែ​ពិភាក្សា​ដេញដោល អំពី​វិធី​បញ្ចូល​ជនភៀសខ្លួន​ជាង​១​លាន​១​សែន​នាក់ ដែល​បាន​មក​ដល់​កាល​ពី​១​ឆ្នាំ​មុន។ ការវាយប្រហារ​រាប់រយ​ករណី​ទៅ​លើ​ស្រ្តី​និង​ក្មេងស្រី​នៅ​ទីក្រុង Cologne ក្នុង​ថ្ងៃ​​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី ដែល​គេ​ជឿ​ថា​គឺ​ជា​ស្នាដៃ​របស់​ជនអន្តោប្រវេសន៍ បាន​បង្កើន​កិច្ចពិភាក្សា​កាន់​តែ​ខ្លាំង​ឡើង។ ក្រុង​មួយ​ដែល​ស្ថិត​នៅ​ប៉ែក​ត្បូង​ប្រទេស​អាល្លឺម៉ង់ កំពុងតែ​អនុវត្ត​មុនគេ​នូវ​វិធីសាស្រ្ត​ថ្មី​មួយ ក្នុង​ការ​បញ្ចូល​ជនភៀសខ្លួន​មួយ​ចំណែក​របស់​ខ្លួន​ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ហៅ​ក្រុង​នោះ​ថា ជា​ក្រុង​ជនអន្តោប្រវេសន៍​គំរូ។ លោក Henry Ridgwell នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​ក្រុង Schwabisch Gmund នៃ​ប្រទេស​អាល្លឺម៉ង់។ នាង ហុង ចិន្តា ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG