សួនសត្វ Abidjan រើបឡើងវិញម្តងបន្តិចៗបន្ទាប់ពីមានវិបត្តិជាច្រើនឆ្នាំ
សួនសត្វ Abidjan កំពុងមានភាពរស់រវើកឡើងវិញហើយ បន្ទាប់ពីមានវិបត្តិនិងឱនភាពថវិកាអស់រយៈពេលជាច្រើនឆ្នាំ។ វាក្លាយទៅជានិមិត្តរូបនៃភាពហិនហោច នៅពេលដែលសត្វរាប់សិបក្បាលអត់ឃ្លាន ក្នុងពេលដែលមានការប្រយុទ្ធគ្នានៅក្រៅសួនសត្វនោះក្នុងអំឡុងពេលមានជម្លោះនៅចន្លោះឆ្នាំ ២០១០ និង២០១១។ សត្វតោនិងសត្វសេះបង្កង់ថ្មីៗទើបតែមកដល់ ប៉ុន្តែការស្តារសួនសត្វនេះ ឲ្យត្រឡប់ទៅសភាពដើមវិញ នៅតែបន្តជួបឧបសគ្គ។ អ្នកស្រី Emilie Iob រាយការណ៍ពីទីក្រុងអាប៊ីហ្សង់។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕