តម្លៃសាំងនៅអាមេរិកទាប តែមានផលប៉ះពាល់មួយចំនួន
កំណើនផលិតកម្មប្រេងយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក បានរួមចំណែកធ្វើឲ្យតម្លៃប្រេងសាំងធ្លាក់ចុះ។ ការកើនឡើងយ៉ាងឆាប់រហ័សនេះ ក៏បានបង្កើនតម្រូវការសម្រាប់សេវាកម្មនិងសម្ភារៈដែលគាំទ្រដល់ឧស្សាហកម្មបូមប្រេងពីថ្មក្រោមដីផងដែរ។ លោក Kane Farabaugh នៃ VOA បានរាយការណ៍មកថា តម្លៃប្រេងថោកកំពុងតែធ្វើឲ្យឧស្សាហកម្មបូមប្រេងដែលធ្លាប់តែសកម្មទៅជាថយចុះ ហើយបានប៉ះពាល់ក្រុមហ៊ុនជាច្រើនដែលធ្លាប់តែទទួលប្រយោជន៍ពីការកើនឡើងនៃការផលិតប្រេងក្នុងស្រុក។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕