រោងចក្រនិងការងារ បានត្រូវបំផ្លាញនៅក្នុងសង្គ្រាមនៅប្រទេសយេម៉ែន
សេដ្ឋកិច្ចរបស់ប្រទេសយេម៉ែន បានស្ថិតនៅក្នុងភាពត្រដាបត្រដួសបន្ទាប់ពីសង្គ្រាមអស់រយៈពេលជាងមួយឆ្នាំ ហើយនឹងការវាយប្រហារតាមអាកាសអស់រយៈពេល៨ខែ។ ហើយដោយសាររោងចក្រធំៗពីរនៅក្នុងរដ្ឋធានីនៃប្រទេសយេម៉ែនបានបិទទ្វារ ពួកអ្នកស្រុក និយាយថា ស្ថានភាពកាន់តែអាក្រក់ឡើងយ៉ាងឆាប់រហ័ស។ ពីរដ្ឋធានី Sana'a អ្នកស្រី Almigdad Mojalli និងអ្នកស្រី Heather Murdock ពីរដ្ឋធានីឡឺគែរ សហការគ្នារាយការណ៍ អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕