បទសម្ភាសន៍ VOA៖ កម្ពុជាអាចទទួលបានថវិកាសម្រាប់ជួយដល់ការកាត់បន្ថយកំណើនកំដៅផែនដីពិភពលោក
បញ្ហាកើនឡើងកំដៅផែនដី បានក្លាយជាប្រធានបទសំខាន់មួយសម្រាប់ឲ្យមេដឹកនាំពិភពលោកដោះស្រាយ ដោយសារប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ កំពុងរងការប៉ះពាល់ខ្លាំងពីបញ្ហានេះ។ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរងគ្រោះខ្លាំងដោយសារតែការប្រែប្រួលអាកាសធាតុ។ នាង ផន បុប្ផានៃVOA បានសន្ទនាជាមួយលោកតឹក វណ្ណារ៉ា អំពីបញ្ហាកើនឡើងកំដៅផែនដីនិងកិច្ចព្រមព្រៀងផ្សេងៗដែលសម្រេចបាននៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសនោះ។