ដំណាក់កាលចុងក្រោយនៃថ្នាំកម្ចាត់មេរោគកាន់តែខិតជិតហើយ ខណៈដែលអ្នកវិទ្យាសាស្ត្ររកឃើញថា បាក់តេរីស៊ាំនឹងថ្នាំទាំងនោះ
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្រមានថា ប្រសិទ្ធភាពនៃថ្នាំកម្ចាត់មេរោគជិតឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីបាក់តេរីដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសចិន ស៊ាំនឹងថ្នាំកម្ចាត់មេរោគទាំងនោះ។ លោក Henry Ridgwell រាយការណ៍មកថា របាយការណ៍នោះចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet ដែលបានក្រើនរំឭកដល់អាជ្ញាធរចិនឲ្យពិចារណាហាមឃាត់ការប្រើប្រាស់ថ្នាំកម្ចាត់មេរោគទៅលើសត្វ។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។