បទសម្ភាសន៍ VOA៖ ការនិពន្ធសៀវភៅជួយដល់ការផ្សះផ្សារផ្លូវចិត្ត
ជនរងគ្រោះនៃរបបខ្មែរក្រហមជាច្រើននាក់កំពុងព្យាយាមផ្សះផ្សារផ្លូវចិត្តរបស់ខ្លួន ក្រោយពីបានឆ្លងកាត់របបខ្មែរក្រហមដ៏ឃោរឃៅ។ អ្នកស្រី លី សំបូរ ដែលជាជនរងគ្រោះម្នាក់ដែរនោះ យល់ថា តាមរយៈការនិពន្ធសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកស្រី ដែលមានចំណងជើងថា«អ្វីដែលខ្ញុំបានឮ គឺទុក្ខព្រួយរបស់ខ្ញុំ» បានជួយឲ្យរូបអ្នកស្រីផ្សះផ្សារផ្លូវចិត្ត។ បន្ថែមលើនេះ វាក៏ជាឱកាសមួយដែលអ្នកស្រីអាចបង្ហាញការដឹងគុណដល់អ្នកម្តាយរបស់អ្នកស្រីផងដែរ។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសអ្នកស្រី លីសំបូរ តាមទូរស័ព្ទអំពីសៀវភៅជីវប្រវត្តិរបស់អ្នកស្រី។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។