ការវាយប្រហារនៅទីក្រុងប៉ារីសធ្វើឲ្យការបោះឆ្នោតនៅអាមេរិកងាកមកផ្តោតលើអំពើភេរវកម្ម
ការស្ទង់មតិសាធារណជននាពេលថ្មីៗនេះបង្ហាញថា ការព្រួយបារម្ភអំពីសន្តិសុខជាតិមានការកើនឡើង ដោយសារតែមានការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីស ហើយក្តីបារម្ភនេះបានក្លាយជាការផ្តោតអារម្មណ៍នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០១៦ខាងមុខនេះ។ បេក្ខជនឈរឈ្មោះប្រធានាធិបតីមកពីគណបក្សទាំងពីរ កំពុងតែធ្វើការឆ្លើយតបទៅនឹងក្តីបារម្ភនេះ។ លោក Jim Malone នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល។