ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ តំណាងរាស្ត្រដែល​រងរបួស​ថា​លោក​មិន​​ទទួល​បាន​យុត្តិធម៌​គ្រប់គ្រាន់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តំណាងរាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​គឺ​លោក ​ញ៉យ ចំរើន ​ដែល​ជា​​អ្នក​តំណាងរាស្ត្រ​ម្នាក់​ក្នុង​ចំណោម​តំណាងរាស្ត្រ​ពីរ​រូប​​ដែល​រង​របួស​រង​ការ​វាយ​ប្រហារ​កាលពី​ចុង​ខែ​តុលា​ បាន​ថ្លែង​ថា ​ លោក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​មិន​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។ ​ក្រៅពី​ជន​សង្ស័យ​បី​នាក់​ដែល​មក​ចូល​សារភាព​​នោះ​គឺ​នៅ​មាន​ជន​ល្មើស ​និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទៀត​ដែល​​ត្រូវ​ចាប់​ខ្លួន។​ លោក ញ៉យ ចំរើន ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ចង់​ឃើញ​រដ្ឋាភិបាល​ធានា​សន្តិសុខ ​សុវត្ថិភាព​សម្រាប់​អ្នក​តំណាងរាស្ត្រ​ មុន​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចូល​រួម​ប្រជុំ​សភា​បាន​ឡើង​វិញ។​ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​លោក​ សុខ ខេមរា ​នៃ ​VOA ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែ​វិច្ឆិកា នេះ ​នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ​ ​លោក​ ញ៉យ ចំរើន​ បាន​និយាយ​ថា ​មុខ​របួស​របស់​លោក​ ដែល​នៅ​មិន​ទាន់​ជា​សះស្បើយ​មែនទែន​ទេ ​ក្រោយ​ពី​លោក​បាន​ទទួល​ការ​ព្យាបាល​នៅ​ទីក្រុង​បាងកក​ជិត​១​ខែ ​ហើយ​លោក​នៅ​ត្រូវ​តស៊ូ​ផ្លូវ​ច្បាប់ ​ព្រម​ទាំង​គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស ​នៅ​ពេល​ខាង​មុខ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG