មានការយកចិត្តទុកដាក់ទៅលើរថយន្តប្រើថាមពលជម្រើស និងរថយន្តបើកដោយស្វ័យប្រវត្តិ
ឧស្សាហកម្មរថយន្តសកលកំពុងធ្វើចលនាឆ្ពោះទៅកាន់យានយន្តដែលធ្វើឱ្យកខ្វក់ដល់បរិស្ថានតិចជាងមុន ហើយនាំយើងទៅកាន់កន្លែងដែលយើងចង់ទៅដោយមានការបញ្ជាពីយើងតិចជាងមុនផងដែរ ដោយធ្វើឱ្យយើងនៅតែមានការទាក់ទងជាមួយពិភពលោក។ រថយន្តដែលបើកដោយស្វ័យប្រវត្តិនឹងមិនធ្វើឱ្យកខ្វក់ដល់បរិស្ថានជារថយន្តសំខាន់បំផុតនៅក្នុងពិព័រណ៍រថយន្តក្នុងទីក្រុងតូក្យូនៅឆ្នាំនេះ។ លោក George Putic នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន ហើយលោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕