បទសម្ភាសន៍ VOA៖ ការស្នើបញ្ចូលក្បាច់គុណល្បុកត្តោក្នុងកម្មវិធីសិក្សា
កាលពីខែកញ្ញាកន្លងទៅនេះ ក្បាច់គុណល្បុកត្តោដែលជាក្បាច់គុណបុរាណខ្មែរត្រូវបានដាក់ស្នើទៅកាន់ក្រសួងអប់រំ ដើម្បីដាក់បញ្ចូលក្បាច់គុណនេះទៅក្នុងកម្មវិធីសិក្សាថ្មី ស្របពេលដែលក្រសួងអប់រំកំពុងធ្វើកំណែទម្រង់កម្មវិធីសិក្សាថ្មីសម្រាប់ឆ្នាំខាងមុខនេះ។ លោក សាន គឹមស៊ាន ជាស្ថាបនិកសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ដែលពេលនេះមានអាយុកាលជាង១០ឆ្នាំ ហើយលោកគឺជាអ្នកដែលបានលើកយកសំណើនេះទៅក្រសួងអប់រំ។ លោក សាន គឹមស៊ាន បានផ្តល់បទសម្ភាសន៍ជុំវិញសំណើនេះតាមរយៈទូរស័ព្ទជាមួយ នាង ហ៊ាន សុជាតា នៃ VOA។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៕