កម្មវិធីទូរទស្សន៍ថ្មីមួយ បង្ហាញអំពីសិក្សាស្វែងយល់អំពីខួរក្បាលមនុស្ស
កម្មវិធីថ្មីមួយរបស់បណ្តាញស្ថានីយ៍ទូរទស្សន៍សាធារណៈរបស់អាមេរិក ហៅកាត់ថា PBS ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ ខែតុលា កន្លងទៅនេះ។ កម្មវិធីទូរទស្សន៍នេះ មាន៦វគ្គ មានឈ្មោះថា «ការសិក្សាស្វែងយល់អំពីខួរក្បាលជាមួយDavid Eagleman» ឬជាភាសាអង់គ្លេសថា «The Brain with David Eagleman»។ លោក David Eagleman ដែលជាអ្នកវិទ្យាសាស្រ្តសិក្សាស្រាវជ្រាវផ្នែកប្រព័ន្ធសសៃប្រសាទដ៏ល្បីឈ្មោះពីមហាវិទ្យាល័យពេទ្យBaylor ក្នុងទីក្រុង Houston រដ្ឋតិចសាស បង្ហាញអ្វីដែលវិទ្យាសាស្រ្តបានរកឃើញអំពីប្រព័ន្ធដ៏សាំញ៉ាំបំផុតមួយក្នុងពិភពលោកនេះ។ លោកGreg Flakus នៃ VOAរាយការណ៍ពីទីក្រុងHoustonថា លោក Eagleman បានបង្ហាញអំពី សារៈសំខាន់នៃភាពជាមនុស្សម្នាក់ៗ គឺមានតាមរយៈខួរក្បាល។ ហើយ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕