បទសម្ភាសន៍៖ ការដាក់គំនាមលើប្រព័ន្ធអ៊ីនធឺណិតជាគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
សេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតដើរតួនាទីដ៏សំខាន់ក្នុងដំណើរលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ ដូច្នេះ រាល់ការដាក់គំនាបលើទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិតរបស់ប្រជាពលរដ្ឋកម្ពុជាគឺជាគ្រោះថា្នក់មួយដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ។ នេះបើយោងតាមលោកស្រី Ellen Grant ផលិតករខ្សែភាពយន្តឯកសារមួយស្តីពីសេរីភាព និងតួនាទីរបស់ប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ ខ្សែភាពយន្តឯកសាររបស់លោកស្រីដែលមានចំណងជើងថា «លទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិត៖ កម្ពុជា-រាជាណាចក្រលោកកាហ្វកា» ត្រូវបានចាក់បញ្ជាំងនៅទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា និងទីក្រុង Los Angeles។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសលោកស្រី Ellen Grant អំពីខ្សែភាពយន្តនេះ និងប្រតិកម្មរបស់អ្នកទស្សនា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។