បទសម្ភាសន៍ VOA៖ ការអភិរក្សធនធានធម្មជាតិមានចីរភាពអាចជួយដល់សមធម៌ពេលសមាហរណកម្មអាស៊ាន
សមាហរណកម្មអាស៊ាននឹងឈានចូលមកដល់នៅបំណាច់ឆ្នាំនេះ។ នេះមានន័យថាប្រជាជន ដែលនៅក្នុងប្រទេសទាំងដប់នៃសមាជិកអាស៊ានអាចធ្វើអាជីវកម្ម ឬធ្វើការនៅក្នុងប្រទេសដែលជាសមាជិកអាស៊ានដោយមិនមានការរារាំងដោយបន្ទាត់ព្រំដែនរវាងប្រទេស។ អ្នកវិភាគជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចដែលប្រទេសកម្ពុជាអាចចំណេញ និងខាតពីការធ្វើសមាហរណកម្មនេះ និងបញ្ហាផ្សេងៗជាច្រើនទៀត។ នាង ផន បុប្ផា នៃ VOA បានសន្ទនាជាមួយលោក តឹក វណ្ណារ៉ា នាយកអង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អំពីបញ្ហាបរិស្ថានដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាននឹងជួបប្រទះ ប្រសិនបើគ្មានការរៀបចំឲ្យមានការការពារបរិស្ថានឲ្យបានត្រឹមត្រូវទេនោះ៕