ឧបករណ៍តាមដានផ្សែងពុលតម្លៃថោក មានគោលដៅជួយទីក្រុងនានាទូទាំងពិភពលោក
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ផ្សែងពុលសម្លាប់មនុស្ស ៣.៧០០.០០០នាក់ ក្នុងមួយឆ្នាំទូទាំងពិភពលោក។ គន្លឹះក្នុងការគ្រប់គ្រងបញ្ហានេះ គឺត្រូវដឹងអំពីប្រភពរបស់វា។ ក៏ប៉ុន្តែ ព័ត៌មានទាំងនោះ ភាគច្រើនមិនមានឡើយនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ដូច្នេះហើយ ទើបកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ កំពុងដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ដែលមានតម្លៃថោក ដើម្បីជួយដល់មន្រ្តី ក្នុងការតាមដានខ្យល់អាកាសនៅក្នុងទីក្រុងនានា។ លោក Steve Baragona នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Nairobi ប្រទេស Kenya ហើយ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕