ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​សិទ្ធិ​បោះឆ្នោត​ធ្វើ​ឲ្យ​កើន​ចំនួន​អ្នក​នយោបាយ​ជា​ជន​ជាតិ​ភាគ​តិច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​៥០​ឆ្នាំ​មុន ​សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​ច្បាប់​សិទ្ធិ​បោះឆ្នោត​ឆ្នាំ​១៩៦៥ ហើយ​បន្ទាប់​មក​លោក​ប្រធានាធិបតី Lyndon Johnson បាន​ចុះ​ហត្ថលេខា។ វិធានការ​នេះ​បាន​ចាត់​ទុក​ការរើសអើង​ខាង​ជាតិ​សាសន៍​ក្នុង​ការ​បោះឆ្នោត ជា​ការ​ខុស​ច្បាប់​ដោយ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ប្រតិបត្តិ​ច្បាប់​សហព័ន្ធ​នូវ​សិទ្ធិ​បោះឆ្នោត​ដល់​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​រាប់​លាន​នាក់​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​តំបន់​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។ ច្បាប់​នោះ ក៏​ជា​គោលការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ចលនា​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង ដែល​បាន​បង្កើត​អ្នក​នយោបាយ​ជន​ជាតិ​ស្បែក​ខ្មៅ​និង​ជន​ជាតិ​ភាគ​តិច​រាប់​ពាន់​នាក់​ផងដែរ។ នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់ VOAស្តី​ពី«ច្បាប់​សិទ្ធិ​បោះឆ្នោត​ក្នុង​ខួប​ទី​៥០‍» លោក Chris Simkins អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​របស់​ VOA បាន​ណែ​នាំ​យើង​ឲ្យ​ស្គាល់​មន្រ្តី​ជាប់​ឆ្នោត​ខ្លះ​ដែល​និយាយ​ថា បើ​គ្មាន​ច្បាប់​សិទ្ធិ​បោះឆ្នោត​ទេ​នោះ ​ពួកគេ ​នឹង​គ្មាន​ឱកាស​ដើម្បី​បម្រើ​សហគមន៍​របស់​ពួកគេ​ទេ។ លោក ​ជឹង ​ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG