កិច្ចខិតខំប្រឹងប្រែងដោះគ្រាប់បែកចង្កោម ត្រូវបានពន្យឺតដោយសារតែខ្វះថវិកា
ជិតមួយទសវត្សរ៍ក្រោយពីសង្គ្រាមឆ្នាំ២០០៦ រវាងប្រទេសលីបង់និងប្រទេសអ៊ីស្រាអ៊ែល និងសង្រ្គាមស៊ីវិលក្នុងប្រទេសលីបង់ ពលរដ្ឋលីបង់បន្តរងទុក្ខដោយសារតែគ្រាប់បែកចង្កោមនិងគ្រាប់មីនដែលសល់ពីជម្លោះទាំងនោះ។ ទោះបីជាកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យដីមានសុវត្ថិភាពឡើងវិញនៅតែបន្តធ្វើ ប៉ុន្តែថវិកាមានភាពខ្សត់ខ្សោយ ហើយឥឡូវនេះចំនួនរងគ្រោះដោយសារគ្រាប់បែកនិងមីនមានការកើនឡើង។ លោក John Owens រាយការណ៍ឲ្យVOA ពីភាគខាងត្បូងនៃប្រទេសលីបង់។ហើយ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕