អ្នកវិទ្យាសាស្រ្តប្រើប្រាស់វិធីសាស្រ្តពីរដាច់ពីគ្នា ដើម្បីជួយសង្គ្រោះពួករមាស
សត្វរមាសអាហ្វ្រិក ជាប្រភេទសត្វដែលជិតផុតពូជយ៉ាងខ្លាំង និងសត្វរមាសមួយប្រភេទទៀតគឺ សត្វរមាស-ស នៅភាគខាងជើងអាហ្វ្រិក កំពុងតែជិតផុតពូជ។ បន្ទាប់ពីសត្វរមាសញីមួយក្បាលបានក្ស័យកាលពីពេលថ្មីៗនេះ សត្វរមាសពណ៌សនៅភាគខាងជើងអាហ្វ្រិក នៅសល់តែបួនក្បាលប៉ុណ្ណោះដែលនៅរស់។ ក្នុងចំណោមរមាសបួនក្បាលនោះមានឈ្មោលតែមួយក្បាលគត់។ លោក George Putic នៃVOA រាយការណ៍ថា ក្រុមអ្នកវិទ្យាសាស្ដ្របានប្រើប្រាស់វិធីសាស្រ្តពីរដាច់ពីគ្នា ដើម្បីជួយសង្គ្រោះពួករមាសទាំងនោះ។ អ្នកស្រី នុច សារីតា ជូនសេចក្តីប្រែសម្រួល៕