អ.ស.ប.ធ្វើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពបន្តពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍
គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិនឹងបញ្ចប់នៅខែកញ្ញានេះ ហើយអង្គការសហប្រជាជាតិនឹងចាប់ផ្ដើមគោលដៅថ្មីមួយដែលហៅថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានរយៈពេល១៥ឆ្នាំ។ គោលដៅទាំង១៧ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះគឺមានបំណងសំខាន់មួយដែលធានាឱ្យមានការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសុខុមាលភាពសម្រាប់ប្រជាជនទូទៅ។ នាង អ៊ុំ សូនីតានៃ VOA នៅរាជធានីភ្នំពេញបានធ្វើកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទទៅទីក្រុងញូវយ៉កជាមួយលោក Nik Sekhran នាយកផ្នែកការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃការិយាល័យកម្មវិធីអភិវឌ្ឍន៍របស់អ.ស.ប. (UNDP) សម្រាប់គោលនយោបាយ និងកម្មវិធីជំនួយ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖