រថយន្តដឹកជញ្ជូនអាហារទៅឲ្យសិស្សដែលស្រេកឃ្លានក្នុងពេលវិស្សមកាលរដូវក្តៅ
នៅពេលដែលវិស្សមកាលរដូវក្តៅនៅសហរដ្ឋអាមេរិកបានចាប់ផ្តើម មានន័យថា សិស្សរាប់លាននាក់នឹងមានអាហារបរិភោគតិចជាងមុន ពីព្រោះពួកគេលែងបានទទួលអាហារថ្ងៃត្រង់ដែលសាលារៀនបានផ្តល់ឲ្យពួកគេទៀតហើយ។ ដោយសារតែមូលហេតុនេះ ភ្នាក់ងារផ្តល់ម្ហូបអាហារឈ្មោះថា Food Bank នៅជាយរដ្ឋធានី Washington មានគំនិតថ្មីមួយដើម្បីអាចជួយកុមារដែលខ្វះម្ហូបអាហារ ឲ្យអាចទទួលបានម្ហូបបរិភោគ ដោយពួកគេប្រើរថយន្តដឹកសិស្ស ដើម្បីដឹកម្ហូបទៅចែកឲ្យកុមារទាំងនោះ។ អ្នកស្រី Janet Weinstein រាយការណ៍អំពីរឿងនេះពីរដ្ឋ Virginia ហើយអ្នកស្រី នុច សារីតា ជូនសេចក្តីប្រែសម្រួល៕