យុវជនបង្កើតកម្មវីធី LogThis តាមដានការកាប់ព្រៃឈើ
កម្មវិធីគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ ឬYSEALI (វ៉ៃសៀលី) ត្រូវបានបង្កើតឡើង ដោយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា កាលពីចុងឆ្នាំ ២០១៣ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងបណ្តាញយុវជនឆ្នើមនៅអាស៊ីអាគ្នេយ៍។ ក្នុងផ្នែកបរិស្ថាន លោក អ៊ុំ វណ្ណៈ ជាយុវជនឆ្នើម YSEALI ពីកម្ពុជា ដែលកំពុងបង្កើតកម្មវិធីតាមដានការកាប់ព្រៃឈើ។ លោកកំពុងស្ថិតនៅសហរដ្ឋអាមេរិកដើម្បីចូលរួមទស្សនកិច្ចសិក្សារយៈពេលបីសប្តាហ៍។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅរដ្ឋធានី វ៉ាស៊ីនតោន នាងស្រេង លក្ខិណា នៃ VOA បានសាកសួរលោក វណ្ណៈអំពីកម្មវិធីនេះ៕