ការធ្លាក់ថ្លៃនៃរបស់របរប្រើប្រាស់និងលោហៈធាតុដ៏មានតម្លៃ
នៅក្នុងសម័យបុរាណ មុនការប្រើប្រាក់ក្រដាសក្នុងការចាយវាយ មាសជាលោហៈធាតុដ៏សំខាន់និងមានតម្លៃក្នុងការចាយវាយនៅក្នុងសង្គម។ សព្វថ្ងៃនេះគេសឹងតែអាចនិយាយបានថា គឺជាប្រេងទៅវិញទេដែលមានសារៈសំខាន់ និងមានតម្លៃនោះ ជាពិសេសក្នុងប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា។ ទន្ទឹមនឹងគ្នានេះដែរ ការទិញមាសទុក នៅតែជាការវិនិយោគដ៏សំខាន់។ ក្នុងពេលថ្មីៗនេះ តម្លៃប្រេងនិងមាស បានបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ នៅទូទាំងពិភពលោក។ ទាក់ទងទៅនឹងការធ្លាក់ចុះនេះ គឺបណ្តាលមកពីវិបត្តិបំណុលរបស់ប្រទេសក្រិកដែលបានកើតឡើងនៅតំបន់អឺរ៉ុប និងប្រេងរបស់អ៊ីរ៉ង់ ដែលនឹងអាចវិលត្រឡប់ចូលទីផ្សារសាកលវិញ។ ដើម្បីស្វែងយល់អំពីការវិវឌ្ឍន៍ចុងក្រោយនៃបញ្ហាទាំងនេះ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃVOA បានពិភាក្សាតាមទូរស័ព្ទជាមួយលោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៅសហរដ្ឋអាមេរិក៕