អង្គការសហប្រជាជាតិ៖ ជនរងគ្រោះដោយសារក្រុមរដ្ឋឥស្លាមត្រូវការការគាំទ្រ
បេសកជនអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទនៅក្នុងកន្លែងមានជម្លោះ កំពុងព្រមានក្មេងស្រីៗ ដែលគិតចង់ចូលរួមជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមថាទង្វើនេះគឺមិនអាចបកក្រោយវិញបានទេ ហើយក៏ជាកំហុសដ៏ធំបំផុតក្នុងជីវិតរបស់ពួកគេផងដែរ។ នៅក្នុងបទសម្ភាសជាមួយ លោកស្រី Margaret Besheer នៃ VOA លោកស្រី Zainab Hawa Bangura បាននិយាយអំពីស្រ្តីនិងក្មេងស្រី ដែលនៅរស់រានមានជីវិត ក្រោយពីរងការរំលោភបំពានដែលមិនអាចពណ៌នាបាននៅក្នុងកណ្តាប់ដៃរបស់ពួកក្រុមយុទ្ធជននៃរដ្ឋឥស្លាម។ នាង ស្រេងលក្ខិណា ជូនសេចក្តីប្រែសម្រួល៕