ជនជាតិខ្មែរ ម៉ុងតាញ៉ា និងឡាវនៅស.រ.អា.បាតុកម្មនៅមុខសភាឲ្យអាមេរិកដាក់សម្ពាធលើវៀតណាម
អាមេរិកាំងសហគមន៍ខ្មែរអាមេរិកាំងម៉ុងតាញ៉ានិងឡាវបានមកធ្វើបាតុកម្មកាលពីថ្ងៃសុក្រនៅពីមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិកដើម្បីស្នើសុំកុំឱ្យសហរដ្ឋអាមេរិកលក់អាវុធទៅឱ្យរដ្ឋាភិបាលវៀតណាមនិងរារាំងប្រទេសកុម្មុយនិស្តនេះមិនឱ្យចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដោយសារតែប្រទេសនេះនៅតែរំលោភសិទ្ធិមនុស្សក្នុងប្រទេសនិងពង្រីកឥទ្ធិពលរបស់ខ្លួនមកលើប្រទេសជិតខាង។ សូមលោកអ្នកទស្សនាសេចក្តីរាយការណ៍របស់លោកម៉ែន គឹមសេង នៃវីអូអេដូចតទៅ៖