ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​បាន​ផ្តល់​ផែន​ទី​ជិត​២០​ផ្ទាំង​ដល់​កម្ពុជា


A Palestinian artist decorates the Qahwetna Cafe (Our Coffee) one day ahead of Ramadan, in Gaza City, as the faithful prepare for the start of the Muslim holy month.
A Palestinian artist decorates the Qahwetna Cafe (Our Coffee) one day ahead of Ramadan, in Gaza City, as the faithful prepare for the start of the Muslim holy month.

អ.ស.ប.​បាន​និយាយ​ថា ​ខ្លួន​បាន​ផ្តល់​ផែន​ទី​ជិត​២០​ផ្ទាំង​ដល់​ប្រទេសកម្ពុជា​ហើយ ដែល​ជាការ​ឆ្លើយ​តប​មួយ​ផ្នែក​របស់​អ.ស.ប.​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ស្នើសុំ​ឲ្យ​អ.ស.ប.​ផ្តល់​ផែនទី​ដែល​កម្ពុជា​តម្កល់ទុក​នៅ​អ.ស.ប.​ជូនដល់​កម្ពុជា​ដើម្បី​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀតណាម​ដែល​កំពុង​ក្លាយ​ជារឿង​ចម្រូង​ចម្រាស។​

បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ស្នើ​សុំ​ខ្ចី​ផែនទី​កម្ពុជា​ដែល​បាន​តម្កល់ទុក​នៅ​ឯ​អ.ស.ប.​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា ​វៀតណាម ​ដែល​កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​រសើប​នោះ​ មន្ត្រី​នាំពាក្យ​លោក​អគ្គ​លេខាធិការ​អ.ស.ប.​ម្នាក់​គឺ​នាង ​Eri Kaneko ​បាន​ថ្លែង​បញ្ជាក់​ប្រាប់​វីអូអេ​ពីទីក្រុង​ញូវយ៉ក​មក​ថា ​អ.ស.ប.​បាន​ផ្តល់​ផែនទី​ចំនួន​១៨​ផ្ទាំង​ដែល​កម្ពុជា​បាន​ស្នើ​សុំ​ហើយ។​

«ជា​ការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អ.ស.ប.​បាន​ផ្តល់​ផែនទី​ចំនួន​១៨​ផ្ទាំង​ដែល​យើង​បាន​រក​ឃើញ​ក្នុង​កន្លែង​តម្កល់ឯកសារ​របស់​យើង នោះ​ ជូន​ដល់​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ក្នុង​បូរី​ញូវយ៉ក»។​

មន្ត្រី​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​អ.ស.ប.​ក្នុង​បូរី​ញូវយ៉ក​ដែល​ធ្វើ​កិច្ចការ​ជា​មួយ​អ.ស.ប.​រឿង​ផែន​ទីនេះ​ បាន​អះអាង​ថា ​ខ្លួន​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បាន​ទេ​ ដោយ​គ្រាន់​តែ​អះអាង​ថា​ កម្ពុជា​មិន​ទាន់បានទទួល​ផែនទី​ទាំង​ស្រុង​ដែល​កម្ពុជា​ស្នើ​សុំពី​អ.ស.ប.​នោះ​ទេ។​

ក្នុងសារ​លិខិត​មួយកាលពី​ថ្ងៃទី៦ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បាន​សរសេរលិខិត​ទៅ​លោក​អគ្គ​លេខាធិការ​អ.ស.ប.​ បាន់គីម៊ូន​ ដើម្បី​ស្នើ​សុំខ្ចី​ផែន​ទី​ខ្នាត១/១០០.០០០ ​ដែល​កម្ពុជា​បាន​យក​ទៅ​តម្កល់ទុក​នៅឯ​អ.ស.ប.​កាលពី​ឆ្នាំ​១៩៦៤។ ​ការស្នើ​សុំ​នេះ​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ពលរដ្ឋ​ កម្ពុជា ​និង​ពលរដ្ឋ​វៀតណាម​ហើយ​នឹង​ឆ្នាំ​ព្រំដែន​វៀតណាម​មាន​ការ​ប៉ះទង្គិច​គ្នា​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ជាង​១០​នាក់​របួស​ក្នុង​ខេត្ត​ស្វាយរៀង។

គណៈកម្មការ​ព្រំដែន​កម្ពុជា-វៀតណាម​ជួប​ប្រជុំ​នៅ​ភ្នំពេញ
សូម​រង់ចាំ

No media source currently available

0:00 0:03:09 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​គ្រប់​គ្រង​អំណាច​ជាង​៣០​ឆ្នាំ ​អះអាង​ ថា​ លោក​ចង់​បង្ហាញភាព​ស្អាតស្អំ​ និង​រក​យុត្តិធម៌​ ដែល​លោក​ហើយ​នឹង​រដ្ឋាភិបាល​របស់​លោក​រង​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​ជំទាស់​ជាច្រើន​ទសវត្ស៍​ថា​ បាន​ធ្វើ​ឲ្យ​បាត់​ទឹក​ដី​កម្ពុជា ​ហើយ​លោក​ក៏បាន​បញ្ជាក់​ថា ​ការ​បោះ​បង្គោល​ព្រំដែន​បាន​៨៣​ភាគ​រយ​រវាង​កម្ពុជា​និង​វៀតណាមកន្លង​មក​នោះ​ក៏​អាច​ពិនិត្យ​សើរើបាន​ដែរ ​ប្រសិន​បើ​ឃើញ​ថា​ មិន​ត្រឹម​ត្រូវ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

​អ្នក​ឃ្លាំមើល​ស្ថានការណ៍​ព្រំដែន​ខ្លះ​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ពីអ.ស.ប.​នូវផែនទី​បោន​ចំនួន​២៦​ផ្ទាំង​ហើយ​ភាគី​ទាំងពីរ​កំពុង​ផ្ទៀងផ្ទាត់​ថា ​ផែនទី ទាំង​១៨​ផ្ទាំង​នេះ​ជា​ផែនទី​ដែល​កម្ពុជា​ចង់​បាន​ឬ​យ៉ាង​ណា?​

ទោះជា​យ៉ាងណា​ក៏ដោយ​ បើតាម​លោក​ស៊ាន ប៉េងសែ ​ប្រធាន​គណៈ​កម្មការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង​ បាន​ឲ្យ​ដឹង​ថា ​ផែនទី​កម្ពុជា​ជាប់​នឹង​ប្រទេស​ជិត​ខាង​ចំនួន​៣​គឺ​មាន​១២៦​ផ្ទាំង ​ដែល​អង្គការ​របស់លោក​ត្រៀម​ចែក​ជូន​ដោយ​ឥត​គិត​ថ្លែ។​ លោក​ថ្លែង​ថា​ ការ​ចែកចាយ​ផែនទី​នេះ​គឺ​ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ពិត​ប្រាកដ​ថា​ ផែនទី​ពិត​ប្រាកដ​ដែល​បារាំង​ធ្វើ​ការ​បោះ​ពុម្ព​ក្នុង​ឆ្នាំ​១៩៣៣​ដល់​១៩៥៣​ ​ពេល​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង​នោះ​មាន​អ្វី​ខ្លះ?​ តើ​វៀតណាម​ប្រើផែន​ទីថ្មី​របស់​គេទៅ​តាម​ការ​កែ​ច្នៃ​ផ្អែក​តាម​ផែនទី​អាមេរិកាំង​ខ្នាត​១/៥០.០០០​ និង​តាម​ផែនទី​ខ្នាត​១/១០០.០០០​ ដោយ​កែភូមិ ​កែកោះ ​កែ​តំបន់​នោះ ​ខុស​គ្នា​យ៉ាងណា ​ពី​ខេត្ត​កំពត​ទល់​ខេត្ត​រតនគីរី ​ដែល​មាន​ចម្ងាយ​ជាង​១២០០​គីឡូម៉ែត្រ​នោះ។

«គឺ​ផែនទី​ហ្នឹង​ធ្វើយ៉ាង​ណា​កុំ​ឲ្យ​យល់​ថា​ មាន​លក្ខណៈ​ដូច​ផែនទី​នេះ​ ដូច​ផែន ទី​នោះ ​ព្រោះ​ផែនទី​យួន​ធ្វើ​ហ្នឹង​ដូច​ផែនទី​បារាំង​ហ្នឹង​ដែរ។​ ផែនទី​បារាំង​ហ្នឹង​ខ្នាត​ ១​លើ​១០០.០០០​ដូចគ្នា​ តែ​ខុសតែ​ត្រង់​នេះ​ទេ​ ដែល​ខ្មែរ​យើង​មិន​ចេះ​មើល​ហ្នឹង​គឺ​ផែនទី​ហ្នឹង​គេ​ដាក់ធ្វើ​ពី​ឆ្នាំ​ណា? ​ហើយ​ដោយ​សារ​ស្អី?​ ហើយ​បន្ទាប់​មក ​វា​មាន​សរសេរ​អក្សរ ​ដូចជា​កោះត្រល់​អញ្ចឹង​ គេ​មិនមែន​ហៅ​កោះ​ត្រល់​ទេ ​គេ​ហៅ​ភូកុក​អី​អញ្ចឹង​ទៅ ​ភូមិខ្មែរ ​ឬ​ក៏​ភូមិ​ខ្មែរ​យើង​ដែល​នៅក្នុង​ស្រុក​យួន​ហ្នឹង​ក៏​ខុស​គ្នា​ សរសេរ​អក្សរ​ខុស​គ្នា។​ ដូច្នោះ​ត្រូវ​ពិនិត្យ​រឿង​ហ្នឹង​ឲ្យ​បាន​ច្បាស់​លាស់ ​ឲ្យ​បាន​ដឹង​ថា ​វា​មាន​ការ​ខុសគ្នា​រវាង​ផែនទី​របស់​បារាំង​ ហើយនឹង​របស់​យួន។​ ថ្វីបើ​ធ្វើ​តាម​ដូចគ្នា​បេះបិទ។ ​តែស្អីៗ​វា​ខុស​គ្នា​ ប្រយ័ត្ន​តែ​ប៉ុណ្ណឹង​បាន»។​

ក្រុម​អ្នក​ជំនាញការ​ផ្នែក​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​វិញ​បាន​អះអាង​ថា​ ផែន​ទី​ខ្នាត​១/១០០.០០០​ វា​ខុស​គ្នា​នៅ​កន្លែង​ខ្លះ​ ដោយសារ​ស្ថានភាព​ដី​និង​ភូមិ​សាស្ត្រ​ជាក់​ស្តែង​មាន​ការ​ប្រែប្រួល​ ឬ​ក៏សឹងតែ​មើល​មិន​ឃើញ​ ដែល​នេះ​ជា​រឿង​ពិបាក​ក្នុង​ការ​ចរចា ​ឬ​ការ​ព្រមព្រៀង​ក្នុងការ​បោះ​បង្គោល​ជាមួយ​វៀតណាម។​

បើ​តាម​ក្រុមអ្នក​ជំនាញ​ព្រំដែន​ខ្លះ​ទៀត​ រួម​ទាំង​លោក​ស៊ាន ប៉េងសែ​ផង ​បាន​ អះអាង​ថា​ វៀតណាម​បាន​ធ្វើ​ផែនទី​របស់​ខ្លួន​ជា​ឯកតោ​ភាគី​ក្នុង​ឆ្នាំ​១៩៧០​ ហើយ​វា​អាច​ទំនង​ជាពិបាក​នឹង​ឲ្យ​វៀតណាម​ទទួល​យក​ ឬ​ទទួល​ស្គាល់​ផែនទី​ ផ្សេង​ទៀត​ពី​ប្រទេស​មហា​អំណាច​ និង​អ.ស.ប.​ ទោះជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ស្នើ​សុំខ្ចី​ផែនទី​ខ្នាត​១/១០០.០០០​និង​មាន​អ្នក​ជំនាញ​ពី​ប្រទេស​អាមេរិក​ បារាំង ​និង​អង់គ្លេស​ក្តី។​

ក្រោយពី​កិច្ច​ចរចាគ្នា​កាលពី​ដើមខែ​កក្កដា​ រវាង​គណៈ​កម្មការ​ព្រំដែន​ប្រទេសទាំង​ពីរ​ ដែល​គេ​អះអាង​ថា ​គ្មាន​លទ្ធផល​ធំដុំ​នោះ​ ប្រទេស​កម្ពុជា​ចុង​ក្រោយ​បាន​ ផ្ញើរ​កំណត់​ទូត​តវ៉ា​ជាមួយ​ប្រទេស​វៀតណាម​លើ​បញ្ហា​ចំនួន​បី​គឺ​ទី១​ សុំ​ឲ្យ​វៀតណាម ​លុបចោល​ស្រះ​ចំនួន​៨​កន្លែង​ក្នុង​ខេត្ត​រតនគីរី ​ស្ថិត​នៅ​ចន្លោះ​បង្គោល​ លេខ​៣០​ទៅ​៤០។ ​ទី២ ​សុំ​ឲ្យ​វៀតណាម​ផ្អាក​ការ​សាងសង់​បុស្តិ៍យោធា​ជា​បន្ទាន់ ​នៅ​ក្នុង​ភូមិព្រែក​ស្បូវ​ ឃុំ​សំពៅលូន ​ស្រុក​កោះធំ​ ខេត្ត​កណ្តាល។​ ទី៣ ​សុំឲ្យវៀតណាម​ផ្អាក​ការ​សាងសង់​ផ្លូវ​នៅ​ស្រុក​ចន្ទ្រា​ និង​ស្រុក​កំពង់​រោទិ៍​ ខេត្ត ស្វាយរៀង។​

បញ្ហា​ព្រំដែន​ជារឿង​រស៊ើប​ ដែល​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​អាចកេង​ចំណេញយក​ប្រជា​ប្រិយភាព​នយោបាយ​បាន​យ៉ាង​ងាយ៕​

XS
SM
MD
LG