បទសម្ភាសន៍ជាមួយលោក ម៉ៅ ភីរុណ៖ កម្ពុជាតវ៉ាលើការសាងសង់ប៉ុស្តិ៍យោធាវៀតណាមនៅជាប់ស្រុកកោះធំ
រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំឲ្យប្រទេសវៀតណាមបញ្ឈប់ការជីកដីធ្វើគ្រឹះសម្រាប់ការសាងសង់ប៉ុស្តិ៍យោធានៅត្រង់ចំណុចជាប់ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៃប្រទេសកម្ពុជា ដោយចាត់ទុកថា មិនទាន់មានការបោះបង្គោលព្រំដែនត្រឹមត្រូវនៅឡើយ។ ប៉ុន្តែអាជ្ញាធរខេត្តអានយ៉ាងរបស់វៀតណាម នៅតែបន្តការសាងសង់ប៉ុស្តិ៍យោធាក្នុងទ្រង់ទ្រាយធំជាងមុន។ នេះបើតាមកំណត់ការទូតថ្មីមួយ ដែលក្រសួងការបរទេសបានផ្សាយជាសាធារណៈកាលពីថ្ងៃពុធ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកម៉ែន គឹមសេងនៃVOA បានសម្ភាសលោក ម៉ៅ ភីរុណ អភិបាលខេត្តកណ្តាលពីស្ថានភាពជាក់ស្តែងនៅកន្លែងដែលមានបញ្ហា។